/ / /

លោក តុង យ៉ាវ អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារស្រុក បាននាំយកភេសជ្ជៈ ប្រគល់ជូនដល់គណៈកម្មការរៀបចំល្បែងប្រជាប្រិយ កោះកុងសង្ក្រាន្តស្រុកបូទុមសាគរ នៅវត្តពោធិរង្សី ហៅវត្តកណ្ដោល អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣

លោក តុង យ៉ាវ អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារស្រុក បាននាំយកភេសជ្ជៈ ប្រគល់ជូនដល់គណៈកម្មការរៀបចំល្បែងប្រជាប្រិយ កោះកុងសង្ក្រាន្តស្រុកបូទុមសាគរ នៅវត្តពោធិរង្សី ហៅវត្តកណ្ដោល អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣។

សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ វត្តពោធិរង្សី ហៅវត្តកណ្តោល នឹងឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៣ ដែលមានកម្មវិធីដូចតទៅ៖

+ ម៉ោង ៩: ៣០នាទីព្រឹក រាប់បាត្រព្រះសង្ឃ៩៩អង្គ

+ ម៉ោង ១១:០០នាទីព្រឹក វេរចង្ហាន់ប្រគេនព្រះសង្ឃ

+ ម៉ោង ១១:៣០នាទីព្រឹក ប្រគល់រង្វាន់ដល់ជ័យលាភីប្រលងចម្រៀង

+ ម៉ោង ១២:៣០នាទីរសៀល ចាប់ផ្តើមពិធីស្រង់ទឹកព្រះ ព្រះសង្ឃ ចាស់ទុំ:

   – លោកអភិបាលស្រុកបូទុមសាគរ អុជទានធូប

   – នមស្ការ សមាទានសីល ព្រះសង្ឃសូត្រជយន្តោ

   – ព្រះសង្ឃ លោកអភិបាលស្រុក និងពុទ្ធបរិស័ទស្រង់ទឹកព្រះ

   – សិស្សគណស្រង់ទឹកប្រគេនព្រះគ្រូចៅអធិការវត្តកណ្តោល 

   – លោកអភិបាលស្រុក និងពុទ្ធបរិស័ទ ស្រង់ទឹកប្រគេនព្រះគ្រូចៅអធិការ និងព្រះសង្ឃវត្តកណ្តោល

   – លោកអភិបាល និងពុទ្ធបរិស័ទ ងូតទឹកជូនចាស់ទុំ ចំនួន៦០នាក់

   – រាំលេងកំសាន្ត។

        ចប់កម្មវិធី!!!

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃចន្ទ ១២ រោច ខែចេត្រ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣

ខែមេសា 17, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    19/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី«ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦»។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    19/06/2026

    លោក សូ សុខា នាយករងរដ្ឋបាល ក្រុងខេមរភូមិន្ទ និងលោកស្រី នួន គន្ធា ប្រធានការិយាល័យធនធានមនុស្សក្រុង លោក ពោ ស៊ីណា អនុប្រធានការិយាល័យធនធានមនុស្សក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ និងព័ត៌មានអត្តសញ្ញាណសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូររៀបចំផ្តល់ប្រាក់សោធននិវត្តន៍ជូនដល់សមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោត និងបំពេញការងារលើសពី ៣អាណត្តិឡើង ជូនដល់មន្ត្រីរាជការពាក់ព័ន្ធ នៃរដ្ឋបាលខេត្តចំនួន៥ រួមមាន៖ ខេត្តកោះកុង បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង

  • ហេង គីមឆន/
    19/06/2026

    កិច្ចប្រជុំ ផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិ សម្រាប់ការគិតគូររៀបចំផ្តល់ប្រាក់សោធននិវត្តន៍ ជូនដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលបានជាប់ឆ្នោត និងបំពេញការងារចាប់ពី ៣អាណត្តិឡើង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/06/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រធានក្រុមការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (IPC) សមាជិក សមាជិការ ព្រមទាំងមន្ត្រីបង្គោល IPC ចូលរួមជុំតាមប្រព័ន្ធនិម្មិត Zoom ស្តីពី ការណែនាំការប្រើប្រាស់ឧបករណ៍វាយតម្លៃ IPC តាមប្រព័ន្ធអេឡិចត្រូនិច។

  • មន្ទីរកិច្ចការនារី/
    18/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងឱកាសនេះ ផងដែរ លោកជំទាវប្រធាន បានដឹកនាំ សមាជិក សមាជិកា នៃអង្គពិធី ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    18/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរ សម្ដេចហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា