រសៀលថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣
លោក អ៊ូ រី ដឹកនាំមន្រ្តីរាជការក្រោមឱវាទ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកោះកុង បានអញ្ជើញគោរពជូនពរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ខាងមុខនេះ។