វេលាម៉ោង ៨:០០ព្រឹក រដ្ឋបាលឃុំបានកិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាឃុំថ្មស លើកទី១០អាណត្តិទី៥ ឆ្នាំទី២ ក្រោមអធិបតីភាព លោកអិក កួន ប្រធានក្រុមប្រឹក្សាឃុំ ។
*របៀបវារៈកិច្ចប្រជុំ
១-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាង
របៀបវារៈនៃកិច្ចប្រជុំសាមញ្ញប្រចាំមីនា
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំខែមុន
៣-ការរៀបចំតារាង ១.១. តម្រូវការគម្រោងសកម្មភាពអាទិភាព
៤-ជម្រុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩
៥-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម
៦-បញ្ហាផ្សេងៗ
+ ការអនុវត្តការងារក្រុមប្រឹក្សាឃុំ
+ ការអនុវត្តការងារតាអង្គភាព
+ មតិបូកសរុបកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រភពៈរដ្ឋបាលឃុំថ្មស
===================
ថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣







