លោក ហ៊ុយ សំណាងមេឃុំកណ្តោលបានដឹកនាំក្រុមប្រឹក្សាឃុំ និងមេភូមិចុះស្រង់ប្រមូលបញ្ហា តម្រូវការ និងដំណោះស្រាយសម្រាប់ដំណើរ ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលឃុំកណ្តោល នៅភូមិធ្នង់ដែលមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួម
សរុបចំនួន ៣៩នាក់ ស្រី ២១នាក់
ក្រោយពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា គណៈកម្មាធិការឃុំបានទទួល ចំនួន១៥បញ្ហាប្រឈម ដើម្បីជ្រើសរើសក្នុងការរៀបចំការកសាងផែនការនៅពេលខាងមុខ។
ប្រភព: @រដ្ឋបាលឃុំកណ្តោល
——————————-
ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃកោរ
មីនា 20, 2023






