លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក រួមនិងអាជ្ញាធរភូមិ បានចូលរួមសហការជាមួយលោក ហម គួង ប្រធានការិយាល័យគ្រប់គ្រងទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង និងក្រុមការងារ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាទាំង២ បានចុះពិនិត្យទីតាំងដែលត្រូវខួងអណ្តូងទឹកជូនដល់សាលាបឋមសិក្សាទាំង២ រួមមាន បឋមសិក្សាអណ្តូងទឹក និងបឋមសិក្សាប្រទាល នៃឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
————————————–
ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃកោរ
March 20, 2023






