ដោយមានការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក ខេង សំខាន់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះត្រួតពិនិត្យស្នើសូមចុះបញ្ជី និងចុចយកចំណុចនិយមកាកំណត់ទីតាំង (អាងទឹកជីត្រេះ)សម្រាប់ធ្វើការចុះបញ្ជីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ នៅថ្ងៃដដែលវេលាម៉ោង២:០០នាទីរសៀលក្រុមការងារបានបន្តចុះត្រួតពិនិត្យដែលស្នើសុំចុះបញ្ជី និងចុចយកចំណុចនិយមកាកំណត់ទីតាំង (អាងត្រពាំងពងទឹក) សម្រាប់ធ្វើការចុះបញ្ចីហេដ្ធារចនាសម្ព័ន្ធធារាសាស្រ្តជាទ្រព្យសម្បត្តិរដ្ធ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
March 14, 2023











