លោក ពេជ្រ សិលា អភិបាលរងស្រុក ដឹកមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន អញ្ជើញចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកនាយខណ្ឌជលផល ព្រមទាំងមន្រ្តីមួយចំនួនរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការ FAO អាជ្ញាធរឃុំ ភូមិ តំណាងសហគមន៍ បានចុះពិនិត្យទីតាំងផលិតបង្គាក្រៀម និងធនាគារក្តាមសេះ ព្រមទាំងបានលែងកូនក្តាមសេះ ក្នុងគោលបំណងអភិរក្សធនធានក្តាមសេះ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!