លោក ពេជ្រ សិលា អភិបាលស្តីទី បានដឹកនាំក្រុមការងារស្រុក ចូលរួមអមដំណើរលោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉ុស្តិ៍សុខភាពកណ្តោល ដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលត្រៀមនិងរៀបចំនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
មីនា 3, 2023













