រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរព័ត៌មាន ក្នុងឱកាសខួបលើកទី១១២ ទិវាអន្តរជាតិនារី៨ មីនា ២០២៣

ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរព័ត៌មានខេត្តកោះកុង សរុបចំនួន១៣នាក់ ក្នុងឱកាសខួបលើកទី១១២ ទិវាអន្តរជាតិនារី៨ មីនា ២០២៣ ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម មុំ ម៉ាលិកា បានកោតសរសើរចំពោះនារីនៃមន្ទីរព័ត៌មាន ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អមិនចាញ់មន្ត្រីជាបុរសនោះទេ។
សូមជម្រាបថា ស្ត្រីនៅមន្ទីរព័តមានខេត្តកោះកុង កាន់តំណែងជាអនុប្រធានមន្ទីរ០១រូប ប្រធានការិយាល័យចំនួន៣រូប ក្នុងចំណោមការិយាល័យចំនួន៥ នៃមន្ទីរព័ត៌មានខេត្តកោះកុង។
ដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨ មីនា ២០២៣ និងដើម្បីលើកទឹកចិត្តដល់មន្ត្រីជានារី ឯកឧត្តម មុំ ម៉ាលិកា បានជូនជាថវិកាដល់នារីចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានចំនួន៥០,០០០រៀល ផងដែរ។

អត្ថបទទាក់ទង