/ / /

លោក អន ដាវុធ ប្រធានមន្ទីរ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចំនួន ១២រូប ដែលបានបញ្ចប់កម្មសិក្សា នៅមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តកោះកុង

ព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចំនួន ១២រូប (ស្រី ៣រូប) ដែលបានបញ្ចប់កម្មសិក្សារយៈពេល ១ខែ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យជំនាញទាំង០៩។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់និស្សិតចុះកម្មសិក្សាទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានភាពជោគជ័យ និងអាចយកជំនាញរបស់ខ្លួនទៅបម្រើការងារជូនសង្គមជាតិ ទៅថ្ងៃអនាគត និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ទទួលបានចំនួន ១២០,០០០រៀល សរុបថវិកាចំនួន ១,៤៤០,០០០រៀល។

បន្ទាប់មកទៀត និស្សិតទាំងអស់ បានគោរពថ្លែងអំណរគុណ ដល់លោកប្រធានមន្ទីរ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានអនុញ្ញាត និងទទួល ប្រកបដោយការយកចិត្តទុកដាក់ និងសម្រួលរាល់កិច្ចការស្រាវជ្រាវផ្សេងៗ ហើយជាពិសេសគោរពជូនពរថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

TSIPWT2023 #dpwtkk2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

  • ហេង គីមឆន/
    20/03/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត អាជ្ញាធរស្រុកបទុមសាគរ អាជ្ញាធរឃុំអណ្ដូងទឹក ជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹករបស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីស ភរត្រូលៀម សាយភូថង ចូលប្រព័ន្ធលូមេ សាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    លោក ហុង ប្រុស អភិបាលរងស្រុក  តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលទំនាស់ដីធ្លី ០១កន្លែងស្ថិតនៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    រដ្ឋបាលស្រុកស្រែអំបិល បានសហការ ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧  របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    20/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

  • ហេង គីមឆន/
    20/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំមន្ត្រីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្ត ចុះត្រួតពិនិត្យលើការបង្វែរថវិកាចូលរដ្ឋវិញ នៅរដ្ឋបាលស្រុកស្រែអំបិល