វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារប្រចាំខែមីនា ឆ្នាំ២០២៣
៤.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុក ប្រចាំខែកុម្ភៈឆ្នាំ២០២៣
៥.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកតួនាទី ភារៈកិច្ចជូនគណៈអភិបាល នៃរដ្ឋបាលស្រុក
៦.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងនៃសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការរៀបចំដែនដី និងរូបនីយកម្មថ្នាក់ស្រុក
៧.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី
៨.ផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤៤នាក់/ស្រី០៧នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគ
====================
ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
ខែកុម្ភៈ 28, 2023
វេលាម៉ោង ៨:០០ នាទីព្រឹក


















