ដោយមានការចាត់តាំងពីលោក អភិបាលស្រុក លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយកម្លាំងឧទ្យានជាតិបូទុមសាគរ បានចុះពិនិត្យទីតាំងអនុញ្ញាតិកាយកិញកំណត់ព្រំដី ស្ថិតនៅក្នុងតំបន់កាតឆ្វៀលដោយអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានប្រវែងទទឹង០១ម៉ែត្រ ជម្រៅ០១ម៉ែត្រ ប្រវែងជុំវិញព្រំដី ដើម្បីការពារកុំឲ្យមានទំនាស់ព្រំដីនៅថ្ងៃក្រោយ មានទីតាំងស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!