លោក ខេង សំខាន់ អភិបាលរងស្រុកតំណាងលោកអភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ ២០២៣។ នៅមន្ទីរទេសចរណ៍ ក្រោមអធិបតីភាព លោក អនសុធារឹទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានសមាសភាពចូលរួម មាន លោក លោកស្រីតំណាង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត
គោលបំណងនៃកិច្ចប្រជុំនេះ បង្ហាញពីលទ្ធផលសម្រេចបានរបស់មន្ទីរទេសចរណ៍ក្នុងឆ្នាំ ២០២២ និង ផែនការសកម្មភាពអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៣ ការពិភាក្សាអំពីបញ្ហាប្រឈម ដំណោះ ស្រាយ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
February 20, 2023





