តាមការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក ឈុន ឃៀន ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់ អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) រយៈពេល ០២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
February 16, 2023
វេលាម៉ោង ០៨:០០នាទីព្រឹក








