រដ្ឋបាលស្រុកថ្មបាំង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈភិបាលស្រុកថ្មបាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឧត្តមសេនីយ៍មេបញ្ជាការតំបន់សឹករងកោះកុង អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងក្រុមការងារថ្នាក់ខេត្ត លោកអធិការ លោកមេបញ្ជាការ លោក លោកស្រី ប្រធានការិ.អនុប្រធានការិយាល័យអង្គភាព ចំណុះរដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ សរុបប្រមាណ ៧០នាក់ នៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣