រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមខេត្តកោះកុង បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតាទារកនិងកុមារ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពេលអនាគត” នៅមណ្ឌលសុខភាពអណ្តូងទឹក ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា នឹងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាសខា អនុសាខា ក្រុមគ្រូពេទ្យមណ្ឌលសុខភាពអណ្តូងទឹក មន្ត្រីរាជការ ការិ.អប់រំស្រុក ការិ.កិច្ចការនារី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

សាខាកាកបាទក្រហមខេត្តកោះកុង បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតាទារកនិងកុមារ ក្រោមប្រធានបទ"សុខភាពកុមារកម្ពុជានាពេលអនាគត" នៅមណ្ឌលសុខភាពអណ្តូងទឹក ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា នឹងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាសខា អនុសាខា ក្រុមគ្រូពេទ្យមណ្ឌលសុខភាពអណ្តូងទឹក មន្ត្រីរាជការ ការិ.អប់រំស្រុក ការិ.កិច្ចការនារី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ។

លោក ហាក់ ឡេង តំណាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ បានអានរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់ថាៈ ក្នុងឆ្នាំ២០១៩ គណៈកិត្តិយសអនុសាខា គណៈម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខនិងបាននាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជនរងគ្រោះដោយ មហន្តរាយនានាសរុបប្រមាណចំនួន២៦០ គ្រួសារ ។
តាមសេចក្តីរាយការណ៍របស់លោកស្រីតំណាងប្រធានមណ្ឌលសុខភាពអណ្តូងទឹក បានឱ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចការណែនាំផ្ទាល់របស់ក្រុមគ្រូពេទ្យ ក៏ដូចអាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ កាន់តែបានយល់ដឹងច្បាស់ និងចូលមកទទួលសេវាព្យាបាល នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សំខាន់បានចូលមកធ្វើការពិនិត្យផ្ទៃពោះ ពិគ្រោះជំងឺទទួលការចាក់វ៉ាក់សាំង និងសម្រាលកូននៅក្នុងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មានចំនួនកើនឡើង ហើយបច្ចុប្បន្នប្រជាពលរដ្ឋមានផ្ទៃពោះ មិនបានបង្កើតកូនដោយឆ្នបបុរាណតាមភូមិនោះទៀតឡើយ ដោយពួកគាត់បានយល់គ្រប់ៗគ្នា ។
តមក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាក៏បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គ
លេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារដោយមានខ្លឹមសារថាៈ

១-សូមឲ្យស្រ្តីមានផ្ទៃពោះទាំអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដងទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើត្តេសឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីរម្តាយទៅកូន។

២.សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

៣.សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតាទាំងទារកយកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខតាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូនរហូតដល់កូនមានអាយុ២ឆ្នាំ។

៤.សូមបំបៅដោះទារកដោយទឹកដោះម្តាយតែ
មួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំង។

៥.សូមប្រញ៉ាប់យកទារកឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និង កុមានៅកម្ពុជា។

អំណោយដែលបានផ្តល់ជូនរួមមាន៖
មីម៉ាម៉ា១កេស ទឹកដោះគោ១ឡូ ទឹកផ្លែឈើស្រស់១២កំប៉ុង ទឹកសុទ្ធឱរ៉ាល់១កេស ឃីតកូនង៉ែត១ឈុត អាវយឺត៣ ធូបមូស១ប្រអប់ ថ្នាំបាញ់មូស២កំប៉ុងតូច ខោទឹកនោមកូនក្មេង១០ខោ សាប៊ូ១ដប ម្សៅកូនក្មេង១ដប ព្រមទាំងថវិកាមួយចំនួនផងដែរ។

អត្ថបទទាក់ទង