លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងមន្រ្តីសាលាស្រុក បានចូលរួមពិធីបុណ្យផ្កាសាមគ្គី និងពិធីសម្ភោធដំបូលរូបសំណាកលោកតាហ្មឹក នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ។
ប្រភព : រដ្ឋបាលស្រុកមណ្ឌលសីមា