លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ សមាជិកគណៈកម្មាធិការ ស អ កខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណៈកម្មាធិការ ស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស អ កស្រុកមណ្ឌលសីមា ប្រធាន អនុប្រធានគណកម្មាធិការស អ ក ស្រុកមណ្ឌលសីមា ប្រធាន សាខាស អ កឃុំប៉ាក់ខ្លង និងអាជ្ញាធរដែនដី បាននាំយកថវិកាបេឡាមរណសង្គ្រោះចំ នួន ៤លានរៀល។
១-លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិតិយស ស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
២-ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន០២បាវតូច ទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
៣/ អនុប្រធានគណកម្មាធិការ ស អ កខេត្តឧបត្ថម្ភថវិកាចំនួន ២៥មុឺនរៀល។
៤/លោកអភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស អ ក មណ្ឌលសីមាឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល។
បានប្រគល់ជូនដល់គ្រួសារ នៃសពលោក ម៉ាញ់ សារ៉ង់(និវត្តជន) ជាសមាជិក ស អ ក នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ February 7, 2023