ថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហួន ណាក់ ជំទប់ទី ២ តំណាង លោកអ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ លោកស្រី ឡាន់ សារុន មេភូមិអន្លង់វ៉ាក់ និង លោក ឡាយ លិក មេភូមិកោះអណ្តែត សហការជាមួយ តំណាងគណនីយភាពរបស់ឃុំតាតៃក្រោម ទាំង ០៣រូបចុះធ្វេីវេទិកាសាធារណៈ ផ្សព្វផ្សាយអំពីផ្ទាំង(i4c) អំពីសិទ្ធរបស់ប្រជាពលរដ្ឋនៅសាលារៀន អំពីសិទ្ធរបស់ប្រជាពលរដ្ឋនៅមណ្ឌលសុខភាព អំពីសិទ្ធរបស់ប្រជាពលរដ្ឋនៅសាលាឃុំ និង អំពីសិទ្ធទទួលបានព័ត៍មានរបស់ប្រជាពលរដ្ឋជាទូទៅ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរភូមិ នៃឃុំតាតៃក្រោម។