ឃុំតាតៃក្រោម, ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិកោះអណ្ដែត បើកវេទិកាសាធារណៈផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុច បានចំនួន ០១លើក ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣០នាក់ ស្រី ២០នាក់ ។
~ ដោយលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម ៖ ១- ផ្ដល់សេវាសាធារណៈ ជាពិសេសសសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣- មានសណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៤- គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ។ ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦-មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ។៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ជាមួយគ្នានោះបានផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩ ។ + ប៉ុស្ដិ៍នគរបាល បានណែនាំដល់ប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុ១៥ឆ្នាំ និងអត្តសញ្ញាណប័ណ្ណផុតសុពលភាព ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលស្រុក និងបានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន ១០ នាក់ ស្រី ០៤នាក់ ។