ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ ជំនួយការរដ្ឋបាលឃុំ អាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ ប្រធានសហគមន៍កោះកាពិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាឡាំដាំ និងមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក (ចំនុចឡាំដាំ) ចុះសម្អាតបរិស្ថានតាមដងផ្លូវ ដែលស្ថិតនៅភូមិ១ (ចំនុចឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕