រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុក កន្និកា មេឃុំស្ដីទី និង លោក ហួន ណាក់ ជំទប់ទី២ឃុំ បានដឹកនាំក្រុមការងាររដ្ឋបាលឃុំតាតៃក្រោម ចូលរួមរៀបចំសម្របសម្រួល ក្នុងពិធីសែនក្រុងពាលី សុំទឹក សុំដី សុំទីកន្លែង ធ្វើខ្លោងទ្វារវត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតនៅក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

ថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោកស្រី អ៊ុក កន្និកា មេឃុំស្ដីទី និង លោក ហួន ណាក់ ជំទប់ទី២ឃុំ បានដឹកនាំក្រុមការងាររដ្ឋបាលឃុំតាតៃក្រោម ចូលរួមរៀបចំសម្របសម្រួល ក្នុងពិធីសែនក្រុងពាលី សុំទឹក សុំដី សុំទីកន្លែង ធ្វើខ្លោងទ្វារវត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតនៅក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលជាសទ្ធារបស់ម្ចាស់ទាន៖. ១.លោកជំទាវ  អះងុន សិង្ហាផាន់  និងកូនចៅ ២.លោកស្រី  សាយឈុន  សិង្ហាផាន់  និងកូនចៅ  សមាសភាពអញ្ជើញចូលរួមមាន៖.លោកជំទាវ  អះងុន សិង្ហាផាន់  និងកូនចៅ លោកស្រី  សាយឈុន  សិង្ហាផាន់  និងកូនចៅ ,លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងក្រុមការងារ,លោក ហៀង ហួន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង,សមាជិកក្រុមប្រឹក្សាឃុំ,មេភូមិ អនុភូមិ អន្លង់វ៉ាក់,ជំនួយការរដ្ឋបាលឃុំ គណៈកម្មា អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត ។

អត្ថបទទាក់ទង