ក្រុមប្រឹក្សាឃុំអណ្តូងទឹក រួមជាមួយអាជ្ញាធរភូមិ បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យចំនួន១០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារ នៃសពប្អូនប្រុសឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយអំពើឃាតកម្មចាក់សម្លាប់ និងកំពុងប្រារព្ធធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព នៅចំនុចកោះរការ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!