លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលក្រណាត់ ចំនួន ៧៦,១៦៧ គីឡូក្រាម ស្មើនឹង ៦,២៧៧ កី ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ពីក្រុមហ៊ុន អឹផែរិល សម្រាប់មន្ទីរប្រើប្រាស់។
លោកអភិបាលរងខេត្តកោះកុង សូមថ្លែងអំណរចំពោះក្រុមហ៊ុន អឺផែរិល ដែលបានឧបត្ថម្ភក្រណាត់ ដែលមានតម្លៃយ៉ាងច្រើន សម្រាប់មន្ទីរអប់រំ ប្រើប្រាស់តាមតម្រូវការ ដើម្បីចូលរួមចំណែក ក្នុងវិស័យអប់រំទាំងមូល ជាមួយគ្នានេះដែរសូមលោកប្រធានចាត់ចែងប្រើប្រាស់អោយបានសមស្រប និងប្រើប្រាស់បានល្អប្រសើរ។