ក្រុមការងារបច្ចេកទេសនៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តបានសហការជាមួយអង្គការ (PFDA) បានផ្តល់ជំនួយបច្ចេកទេសដល់តាមសាលាគោលដៅមួយចំនួន ក្នុងស្រុកបូទុមសាគរមានលោកគ្រូ អ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលាចូលរួមសរុប៤១នាក់ ស្រី ១២នាក់ ដោយផ្តោតលើ៖
១. ការយកបទពិសោធន៏ពីការរៀនបំណិនជិវិតតាមមូលដ្ឋានមកចែករម្លែក។
២. ការបញ្រ្ជាបកម្មវិធីអប់រំបំណិនជីវិត ក្នងមុខវិជ្ជាគោលទាំងអស់ក្នុងកម្មវិធីសិក្សា។
៣.ការជ្រើសរើសប្រធានបទសម្រាប់បង្រៀន និងរៀននៅតាមសាលា។
៤.ផ្សព្វផ្សាយការអនុវត្តកម្មវិធីអប់រំបំណិនជីវិតមូលដ្ឋានដល់សាលារៀនគោលដៅថ្មី។
៥.ការបង្កើនភាពច្នៃប្រឌិតលើវិធីបង្រៀនបំណិនជិវិតដល់សិស្សបានប្រសើរជាងមុន។
៦.ការពង្រីកកម្មវិធីសិក្សាបំណិនជីវិតទៅកាន់សាលាបឋមសិក្សា និងមធ្យមសិក្សាគោលដៅបន្ថែម។