ព្រឹកថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោក មាស ភីចេ និងមន្រ្តីចំនួន ០៤រូប បានចុះលេីកស្លាកសញ្ញាតំបន់ការពារបុរាណស្ថាន វាលភ្លេចប្រណាក២ ធ្វេីផ្លូវចូលទៅកាន់ស្ថានីយ និងកំណត់និយាមការ ស្ថិតនៅភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង។