ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
លោក គង់ មិនា ប្រធានការិយាល័យកសិ.ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការ Save the children រៀបចំកិច្ចប្រជុំក្រុមកសិករអ្នកផលិតដំណាំបន្លែ និងបន្តចុះត្រួតពិនិត្យ តាមដានការអនុវត្តដាំដុះដំណាំបន្លែរបស់កសិករគម្រោងស្ទៀរ (STEER) នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ២១នាក់ ស្រី ០៩នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង