ឃុំតាតៃក្រោម,ថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំលោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ និងលោក ពុយ យី ជំនួយការរដ្ឋបាលឃុំ ចុះត្រួតពិនិត្យតាមដាន ទីតាំងសាងសងជួសជុលលូប្រអប់០១ កន្លែង ស្ថិតក្នុងគម្រោងជួសជុលផ្លូវបេតុងអាមេ មានប្រវែង ៤៤៦ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់១៥០ ម.ម ដែលប្រើប្រាស់ថវិកាអភិវឌ្ឍរបស់ រដ្ឋបាលស្រុកកោះកុង ដែលទទួលសិទ្ធសាងសង់ដោយក្រុមហ៊ុន កក់ ស៊ុងសេង ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។