លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្តីពីការកំណត់តំបន់គ្រប់គ្រងនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលមានភូមិសាស្រ្តនៅក្នុងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរាស្រ្តតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូសហការ ចូលរួមជាច្រើននាក់ នៅទីស្តីការក្រសួងបរិស្ថាន