រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើរបស់ការិយាល័យទី២ កងទ័ពជើងគោក ស្នើសូមទីតាំងដីសម្រាប់សាងសង់ទីស្នាក់ការ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើរបស់ការិយាល័យទី២ កងទ័ពជើងគោក ស្នើសូមទីតាំងដីសម្រាប់សាងសង់ទីស្នាក់ការ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យសំណើរបស់ការិយាល័យទី២ កងទ័ពជើងគោក ដែលបានស្នើសូមទីតាំងដីមួយកន្លែង ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់សាងសង់ទីស្នាក់ការការិយាល័យទី២ កងទ័ពជើងគោក។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច លោក សុខ សុទ្ធី បានដឹកនាំក្រុមការងារនៃអង្គប្រជុំ ចុះពិនិត្យទីតាំងដីជាក់ស្តែង ហើយក៏បានណែនាំឱ្យមន្ត្រីជំនាញភូមិបាល ចុចនិយាមកាដីឱ្យបានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍គោរពស្នើសូមការពិនិត្យ និងសម្រេចពី លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។
ថ្ងៃអង្គារ ៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ January 10, 2023

អត្ថបទទាក់ទង