រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២៣ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត

លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២៣ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

លោកនាយករដ្ឋបាលស្តីទី សូមឱ្យប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ទាំងអស់ សូមយកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២៣ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ផងដែរថា លោក លោកស្រី ដែលបានតួនាទី ភារកិច្ច ក្នុងការរៀបចំរបាយការណ៍ត្រូវពិនិត្យ នៅលើផែនការដែលបានលើកឡើងក្នុងផែនការក្នុងខែមុន ដើម្បីមានមូលដ្ឋាន ក្នុងការវាស់វែងអំពីសមិទ្ធផល ដែលបានអនុវត្តបាន រឺមានការខ្វះខាត សម្រាប់អង្គភាពទាំងអស់។ មួយវិញទៀតអ្វីដែលបានលើកឡើង ក្នុងកិច្ចប្រជុំនេះ សូមលោក លោកស្រីទាំងអស់ធ្វើការរាយការណ៍ ជូនប្រធានអង្គភាព ក្នុងការកែសម្រួល នូវទិន្នន័យមួយចំនួន ដើម្បីមានការឯកភាពជាមុន ក្នុងន័យនេះ ជាការជម្រុញឱ្យរបាយការណ៍កាន់តែល្អប្រសើរ និងលទ្ធផលបន្ថែមទៀត៕
ថ្ងៃអង្គារ ៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ January 10, 2023

អត្ថបទទាក់ទង