រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញប្រកាសផ្សព្វផ្សាយស្តីពីការបិទផ្សាយតំបន់វិនិច្ឆ័យ នៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញប្រកាសផ្សព្វផ្សាយស្តីពីការបិទផ្សាយតំបន់វិនិច្ឆ័យ នៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រកាសផ្សព្វផ្សាយ ស្តីពីការបិទផ្សាយតំបន់វិនិច្ឆ័យ នៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពីការចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីបានរួចរាល់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបិទផ្សារជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្បាលដី ស្ថិតក្នុងភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងពិធីផ្សព្វផ្សាយនេះ លោក សុខ សុទ្ធី បានណែនាំ និងផ្តាំផ្ញើ សូមឱ្យប្រជាពលរដ្ឋដែលមានដីស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មកពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ ប្រសិនបើ ឃើញក្បាលដីរបស់ខ្លួន មានការខុសឆ្គង ដូចជាឈ្មោះ ទីតាំងដី ជាដើមនោះ សូមទំនាក់ទំនងទៅការិយាល័យភូមិបាលស្រុក ដើម្បីស្នើសូមធ្វើការកែតម្រូវ ៕

ថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣January 9, 2023

អត្ថបទទាក់ទង