រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បានរៀបចំពិធីមីទ្ទីងអបអរសាទរខួបអនុស្សារីយ៏លើកទី៤៤ ទិវាជ័យជម្នះ ៧មករា (១៩៧៩ – ២០២៣)

ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៩  ខែមករា ឆ្នាំ២០២៣ រដ្ឋបាលឃុំកោះកាពិ បានរៀបចំពិធីមីទ្ទីងអបអរសាទរខួបអនុស្សារីយ៏លើកទី៤៤  ទិវាជ័យជម្នះ ៧មករា  (១៩៧៩ - ២០២៣) ក្រោមអធិបតីភាព លោក អៀង ដារ៉ាវុធ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំកោះកាពិ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក សំ សំអុល នាយករងរដ្ឋបាលសាលាស្រុកកោះកុង និងលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ក្នុងនោះផងដែរក៏មានវត្តមានការអញ្ជើញចូលរួមពី លោក/ លោកស្រី ជាអនុប្រធាន  សមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយឃុំកោះកាពិ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកនាយក  នាយករង សាលាបឋមសិក្សា និងអនុវិទ្យាល័យកោះស្រឡៅ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ១២៥នាក់ ស្រី ៧៧នាក់ ដែលស្ថិតនៅវត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ)៕

អត្ថបទទាក់ទង