រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំ គម្រោងដេញថ្លៃផ្លូវបេតុងមានជើង ស្ថិតនៅភូមិព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់

ថ្ងៃទី0៩ ខែមករា ឆ្នាំ ២០២៣ លោករៀម រុំ មេឃុំព្រែកខ្សាច់បានបើកកិច្ចប្រជុំ គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងមានជើង ប្រវែង ១០០ម៉ែត្រ ទទឹង ៣ ម៉ែត្រ កម្ពស់ ៣,២ម៉ែត្រ កម្រាស់ ០,០៨ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ស្រុករីសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក តាយ ឆៃយ៉ា មន្ត្រីសាលាខេត្តកោះកុង និងមានក្រុមហ៊ុនចំនួន ០៣ ក្រុមហ៊ុនមកដាក់ដេញថ្លៃគឺ ក្រុមហ៊ុន លឹម ពិសិដ្ឋ ក្រុមហ៊ុន លៀង សុផា និងក្រុមហ៊ុន ចំរើនរតនៈ លីលី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងបុគ្គលិកសាលាឃុំ ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុនផ្សេងៗ ទៀត ។ ក្នុងការដាក់ដេញថ្លៃគឺក្រុមហ៊ុន ចំរើនរតនៈលីលី ជាអ្នកឈ្នះ ក្នុងតម្លៃ ១៤៣,០០០,០០០រៀល ។

=============================
ថ្ងៃច័ន្ទ ០៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ថ្ងៃទី ០៩ខែមករាឆ្នាំ ២០២៣

អត្ថបទទាក់ទង