រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសូមធ្វើស្ពានមួយកន្លែងនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសូមធ្វើស្ពានមួយកន្លែងនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសំណើរបស់ប្រជាពលរដ្ឋឈ្មោះ យុ ភិន ដែលបានដាក់ពាក្យមករដ្ឋបាលខេត្ត ដើម្បីស្នើសូមសាងសង់ស្ពានមួយកន្លែង មានទំហំទទឹងប្រមាណ ១២ម៉ែត្រ និងបណ្តោយប្រហែល ៥៣ម៉ែត្រ ស្ថិតនៅក្បែរស្ពានភូមិន្ទ ផ្លូវលេខ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងផ្អែកលើទីតាំងស្នើសូម ដែលជាទីតាំងជាប់នឹងបណ្តោយផ្លូវលេខ ៩០០ និងដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង ព្រមទាំងដើម្បីបម្រើប្រយោជន៍សាធារណៈផងនោះ អង្គប្រជុំបានសម្រេចឯកភាព អនុញ្ញាតឱ្យសាងសង់ស្ពាននៅលើទីតាំងដែលស្នើសូមនេះ។
ជាមួយគ្នានេះ លោក សុខ សុទ្ធី បានណែនាំបន្ថែមដូចខាងក្រោម៖
១-ពេលអនុវត្តគម្រោងសាងសង់ស្ពាន ត្រូវមានរបាំងការពារសុវត្ថិភាព ព្រោះស្ពាននេះនៅជាប់នឹងផ្លូវលេខ៩០០
២-ស្ពានមិនត្រូវមានសសរកណ្តាលទេ ដើម្បីការពារកុំឱ្យស្ទះទឹកហូរ
៣-ស្ពាន សាងសង់ត្រូវមានលក្ខណៈកោង ទៅតាមលទ្ធភាព និងបច្ចេកទេសសុវត្ថិភាព
៤-ចុងសងខាងនៃស្ពាន ត្រូវមានកំពស់ស្មើនឹងផ្លូវលេខ៩០០
៥-ស្ពានត្រូវសាងសង់ដោយរក្សាគម្លាតយ៉ាងតិច ១០ម៉ែត្រ ពីស្ពានភូមិន្ទ ដើម្បីទុកចន្លោះស្តារប្រឡាយ និងដើម្បីពង្រីកស្ពានភូមិន្ទនៅថ្ងៃអនាគត
៦-ការសាងសង់ស្ពាននេះ ត្រូវអនុវត្តដោយមន្ត្រីបច្ចេកទេស របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន
៧-អាជ្ញាធរក្រុង សង្កាត់ ភូមិ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវចូលរួមសហការ ត្រួតពិនិត្យ ក្នុងការអនុវត្តគម្រោងឱ្យបានល្អប្រសើរ៕
ថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ January 9, 2023

អត្ថបទទាក់ទង