ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីភាពពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅអនុវិទ្យាល័យតាតៃ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
វត្តមានអញ្ជើញចូលរួមមាន លោក ហៀង ហួន សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ភក្ដី អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា លោកមេឃុំ ជំទប់១ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារភូមិ តំណាងសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោមលោកនាយកសាលា លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យ នាយក លោកគ្រូ អ្នកគ្រូបឋមសិក្សាតាតៃ និងបឋមសិក្សាកោះអណ្ដែត មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រហែល ២១៥នាក់ ស្រី ១០៥នាក់ ។