ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់សហគមន៍នេសាទសម្រស់កោះស្តេច ក្រោមអធិបតីភាពលោក សាយ ហេង មេឃុំកោះស្តេច នៅសាលាឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ១៩នាក់ ស្រី ០៦នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង