ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារនៃសពលោកជំទាវ អោម អេម ដែលបានបាត់បង់ ម្តាយ លោកយាយ ជាទីគោរពស្រឡាញ់របស់កូនចៅ ។យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនៅមរណទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អោម អេម សូមបានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។