ថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២
November 29, 2022
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានផ្ដល់សម្ភារៈបរិក្ខាអនាម័យសុខភាពបង្ការជំងឺកូវីដ-១៩ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សម្រាប់ប្រើប្រាស់ក្នុងដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២
សម្ភារៈបរិក្ខាអនាម័យសុខភាពសុខភាពដូចជា ម៉ាស់ ជែល អាល់កុលលាងដៃ សម្រាប់ចែកជូនដល់បេក្ខជន គណៈកម្មការមេប្រយោគ និងប្រើប្រាស់តាមមណ្ឌលប្រឡងចំនួនបីក្នុងខេត្តកោះកុង៖
១) មណ្ឌលវិ.ច.ប.តេជោសែនកោះកុង មានចំនួន ២០បន្ទប់ (ថ្នាក់វិទ្យាសាស្រ្ត)
២)មណ្ឌលអនុវិទ្យាល័យ ជាសុីម ស្មាច់មានជ័យ មានចំនួន ១០បន្ទប់(ថ្នាក់វិទ្យសាស្រ្តសង្គម)
៣)មណ្ឌលបឋមសិក្សា ទីរួមខេត្ត មានចំនួន ១៣បន្ទប់ (ថ្នាក់វិទ្យសាស្រ្តសង្គម)