បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងជួសជួលផ្លូវដោយក្រាលកៅស៊ូ(AC) ប្រវែង ២,០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ៧០មីលីម៉ែត្រ ទំហំសរុប ១៤,០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ចាប់ពីចំនុចតភ្ជាប់ផ្លូវកៅស៊ូ AC ភូមិ៤ ឆ្ពោះទៅសហគមន៍ពាមក្រសោប)សម្រាប់ឆ្នាំ២០២២ ដែលស្ថាបនា ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។
ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ November 15, 2022