/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋក្រុម ៥៨៥ គ្រួសារ នៅវត្តជីខលើ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋក្រុម ៥៨៥ គ្រួសារ នៅវត្តជីខលើ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត តាងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំបំពេញការងារសម្រេចបានជោគជ័យនាពេលនេះ និងសូមចូលអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ក្រុម ៥៨៥ នៅភូមិជីខលើ នាពេលនេះ។ ប័ណ្ណកម្មសិទ្ធិ ដែលបានចែកជូនរួចហើយមានអត្ថប្រយោជន៍
-ប័ណ្ណនេះជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធស្របច្បាប់របស់លោកអ្នក
-ប័ណ្ណនេះត្រូបានការពារដោយច្បាប់ធានាដោយរដ្ឋ
-ប័ណ្ណនេះធានានូវសិទ្ឋរបស់លោកអ្នកក្នុងការធ្វើជាម្ចាស់
-ប័ណ្ណនេះអាចយកទៅប្រើប្រាស់សម្រាប់ដាក់ដាក់ធានាក្នុងការខ្ចីប្រាក់បាន
-ប័ណ្ណនេះជាឯកសារសំអាងនៅពេលមាជម្លោះដីធ្លី
-ប័ណ្ណនេះធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជាលក់ ទិញ អំណោយ ឬបន្តមរតក
-ប័ណ្ណនេះអាចបង្កើនតម្លៃដីកាន់តែបានថ្លៃព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    លោក​ ខៀវ ផន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព និងប្រមូលទិន្នន័យកោះ ថ្មដុះ ថ្មប៉ប្រះទឹក ឆ្នេរតាមកោះ និងសក្តានុពលពាក់ព័ន្ធកោះនានា ក្នុងភូមិសាស្រ្ត ខេត្តកោះកុង ក្នុងឆ្នាំ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោកស្រី ពៅ សុផាន់នី អនុប្រធានមន្ទីរទទួលបន្ទុការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក ឡុង ពុទ្ធី ប្រធាមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំឈ្វេងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទីស្រ្តីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងឈ្វេងយល់ពីស្ថានភាពយេនឌ័រ»

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក សុខ វឿន មេឃុំជំនាប់បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឡើងវិញ នៅសាលប្រជុំសាលាស្រុកថ្មបាំង