នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត ( CME )ប្រចាំសប្តាហ៍ អំពីប្រធានបទ Head Trauma and Clinical case ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលនេះជាប្រចាំ ក្នុងគោលបំណងរំលឹក និងចែករំលែក ចំនេះដឹងទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗទៅវិញទៅមក ដើម្បីឱ្យការបម្រើសេវាការថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។