បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត តំណាងលោកជំទាវអភិបាលខេត្ត នៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៩ ក្រោមប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ” ។
កម្មវិធីនេះ រៀបចំឡើងតាមប្រព័ន្ធអនឡាញ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កក.ជ) សហការជាមួយក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យីម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ៕
ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ November 4, 2022