មន្ត្រីផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចុះត្រួតពិនិត្យអាហារដ្ឋានចំនួន ០២ ទីតាំងនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ ស្តីពីព្រៃឈើ និងហាមដាច់ខាត ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ឬយកមកធ្វើម្ហូបលក់ឱ្យភ្ញៀវ។ បន្ទាប់ពីបានពន្យល់ អប់រំណែនាំរួចមក ពួកគាត់ទាំង ០២នាក់ បានយល់ព្រមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា ពួកគាត់ មិនជួញដូរសត្វព្រៃ ឬយកសាច់សត្វព្រៃគ្រប់ប្រភេទ មកធ្វើម្ហូបលក់ឱ្យភ្ញៀវឡើយ។ បើសិនជាមានករណីនេះកើតឡើង សូមសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
ប្រភព : មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង