#រដ្ឋបាលសង្កាត់ស្ទឹងវែង
#ញត្តិថ្កោលទោស
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា ក្រុមមប្រឹក្សាសង្កាត់ស្ទឹងវែង ដែលជាប់ ឆ្នោតអាណត្តិទី៥ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបាន ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំង ប្រទេសថា “គ្មានមនសិកាជាតិ” និងជា “ជនក្បត់ជាតិ” ។
ការប្រមាថរបស់ទណ្ឌិតពូជក្បត់ជាតិ ៣ជំនាន់ ខាងលើនេះ ធ្វើអោយប៉ះពាល់ដល់ ព្រះកិត្តិនាម ព្រះករុណា អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត ។ ការប្រមាថចំពោះ អង្គព្រះមហាក្សត្រ គឺជាការប្រមាថដល់ស្ថាប័នរាជានិយម ជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញ ន ព្រះរាជាណាចក្រកម្ពុជា និងជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ នៃក្រមព្រហ្ម ទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទួលព្រះបង្គំ យើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំចាត់ចោលនយោបាយ ជ្រុលនិយម របស់ជនក្បត់ជាតិ ៣ជំនាន់ អោយអស់ពីកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព និង សេចក្តីសុខរបស់ប្រជារាស្ត្រខ្មែរ ។


