នៅរដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតី លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលស្តីទី លោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះនឹងជំនាញជុំវិញស្រុក លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ និងមន្ត្រីរាជការសាលាស្រុក។
របៀបវារៈនៃកិច្ចប្រជុំ
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ៨
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៧
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែមករា ឆ្នាំ២០២០
-របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការក្រុមប្រឹក្សាស្រុកទាំងបី
-បញ្ហាផ្សេងៗ។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ