ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកោះកុង បានដឹកនាំបុគ្គលិកការិយាល័យចំនួន ៣នាក់ ចុះពិនិត្យតាមដានសាលាបឋមសិក្សាឡាំដាំ និងបឋមសិក្សាកោះកាពិ លើការងារមួយចំនួនដូចជា៖
១/ពិនិត្យលើការប្រើប្រាស់ថវិកាដំណើរការសាលាឆ្នាំ២០២២
២/ពិនិត្យលើការបើកផ្តល់ថវិកាអាហារូបករណ៍
៣/ពិនិត្យលើដំណើរការក្រុមប្រឹក្សាកុមារ
៤/វាយតម្លៃសាលាកុមារមេត្រី