លោក មាស ភីចេ តំណាងលោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងយន្តការ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត គណអភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូង កងកម្លាំងទាំងបីប្រភេទ គណអភិបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ លោក/លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ/នាក់គ្រូ ប្អូនៗសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន សសយក និងយុវជន ក១២ ដែលប្រព្រឹត្តិទៅនៅសាលាមហោស្រពខេត្ត។
ព្រឹកថ្ងៃអង្គារ ១កេីត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកោះកុង