លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងចូលរួមប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting) ត្រួតពិនិត្យលើដំណើរការងារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ក្រោមអធិបតីភាពឯកឧត្ដមយ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីនាយកដ្ឋាន កិច្ចការប្រឡង នា.មធ្យមសិក្សា ប្រធាន អនុប្រធានមន្ទីរ អយក.រាជធានី ខេត្ត ការិ.កិច្ចការប្រឡង និងការិ.មធ្យមសិក្សានៃមន្ទីរ២៥រាជធានី ខេត្ត សរុបប្រមាណ១១៥នាក់។ឯកឧត្ដម ហួរ ឈុនគ្រី ប្រធានគណៈគ្រប់គ្រងនា.កិច្ចការប្រឡងបានធ្វើបងទបង្ហាញកម្មវិធីការងាររៀបចំការប្រឡងជូនឯកឧត្ដមគណៈអធិបតី និងសមាជិក សមាជិកាដែលមានវត្តមានក្នុងកិច្ចប្រជុំ និងមានរបាយការណ៍ពីស្ថានភាពមណ្ឌលប្រឡងមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ ការរៀន និងបង្រៀនរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តបាត់ដំបង។ ជាលទ្ធផល ឯ់កឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន៖
១/ជំរុញឯ.ឧ.លាង សេងហាក់ ឯ.ឧ. អ៊ុម រម្យណី ឯ.ឧ.ណាត ប៊ុនរឿន និងឯ.ឧ.ហួរ ឈុនគ្រី ពិនិត្យដោយយកចិត្តទុកដាក់លើប្រព័ន្ធកុំព្យូទ័រ និងធ្វើរបាយការណ៍ដាច់ដោយឡែកជូនឯ.ឧ.រដ្ឋមន្ត្រី
២/ជំរុញការត្រួតពិនិត្យមណ្ឌលសំណេរ ពិសេសបញ្ហាទឹក និងអគ្គិសនី
៣/ផ្ទៀងផ្ទាត់បញ្ជីស្នើគណៈមេប្រយោគ ដើម្បីត្រៀមបើកវគ្គបំប៉ន ដែលមានឯ.ឧ.ហួរ ឈុនគ្រី និងឯ.ឧ.ឡោ ឆវណ្ណា ជាអ្នកទទួលបន្ទុកកិច្ចការនេះ
៤/ស្នើឯ.ឧ. ស សុខា រៀបចំកិច្ចប្រជុំពាក់ព័ន្ធកិច្ចការសន្តិសុខ សុវត្ថិភាពមណ្ឌលប្រឡង
៥/ស្នើ លោកជំទាវ គឹម សេដ្ឋានី និងលោក សុខ ថា រៀបចំខិត្តបណ្ណ និងកម្រងសំណួរផ្សេងៗពាក់ព័ន្ធនឹងការងារប្រឡងធ្វើការផ្សព្វផ្សាយជាPoster ឬតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនានាឱ្យបានទូលំទូលាយ។(អត្ថបទ៖ ហង់ សុវណ្ណ)