រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

​គណៈកម្មាធិការ​លទ្ធកម្ម​ស្រុកកោះកុង បានរៀបចំពិធីបើក​សំណើដេញថ្លៃជា​សាធារណៈ ស្តីពីការងារជួសជុល​ផ្លូវមេតុងអាមេចំនួន ០១ខ្សែ នៅ​ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក អ៊ឹង ទូច សមាជិក​ក្រុមប្រឹក្សា​ស្រុក​និងជាសមាជិក​​គណៈកម្មាធិការ​លទ្ធកម្ម​ស្រុកកោះកុង តំណាងលោក ជា សូវី​ អភិបាល នៃគណៈអភិបាល​ស្រុក និងជាប្រធាន​គណៈកម្មាធិការ​លទ្ធកម្ម​ស្រុកកោះកុង បានដឹកនាំពិធីបើក​សំណើដេញថ្លៃជា​សាធារណៈ ស្តីពីការងារជួសជុល​ផ្លូវមេតុងអាមេចំនួន ០១ខ្សែ ប្រវែង ៤៤៦ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ១៥០មម នៅ​ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង សម្រាប់ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកកោះកុង។​ 

សមាសភាពចូលរួមមាន​គណៈកម្មាធិការ​លទ្ធកម្ម តំណាងមន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងក្រុមហ៊ុនចូលរួមដេញថ្លៃគម្រោង។​ 

ក្រុមហ៊ុន​ដែលចូលរួមដេញថ្លៃ រួមមាន៖

១/សហគ្រាស កក់ ស៊ុនសេង 

២/សហគ្រាស ម៊ុត ភេន

៣/សហគ្រាស តា​តា​

អត្ថបទទាក់ទង